ជំពូកទី៥៖ យន្តការគ្រប់គ្រងហិរញ្ញវត្ថុ និងតម្លាភាព

រាល់បច្ច័យដែលលោកអ្នកបរិច្ចាគ ត្រូវបានបែងចែកយ៉ាងច្បាស់លាស់

ថវិកាទាំងអស់ត្រូវបែងចែកជា ៤ កញ្ចប់ដោយស្វ័យប្រវត្តិ ដើម្បីផ្គត់ផ្គង់យោគី និងរក្សានិរន្តរភាពរបស់សមាគម — ដោយតម្លាភាព និងគ្មានបំណុល។

សកម្មភាពសមាគម
សកម្មភាពសមាគម

វីដេអូសកម្មភាព

ទស្សនាសកម្មភាពបដិបត្តិធម៌របស់យើង

សតិបដ្ឋាន

លក្ខន្តិកៈសមាគម

ជំពូកទី៥៖ យន្តការគ្រប់គ្រងហិរញ្ញវត្ថុ និងតម្លាភាព

ប្រការ ៩

ប្រភពធនធាន

ធនធានរបស់សមាគមបានមកពីសទ្ធាជ្រះថ្លាតាមរយៈការបរិច្ចាគ (ឧបត្ថម្ភបច្ច័យ៤) ពីសប្បុរសជន និងអំណោយស្របច្បាប់នានា។ រាល់ការបរិច្ចាគត្រូវតែធ្វើឡើងដោយស្ម័គ្រចិត្ត។

ប្រការ ១០

យុទ្ធសាស្ត្របែងចែកថវិកាសមាមាត្រ (Proportional Budget Allocation)

ដើម្បីធានាបាននូវការផ្គត់ផ្គង់ដ៏ល្អប្រសើរដល់យោគី ព្រមទាំងរក្សាបាននូវនិរន្តរភាពយូរអង្វែងរបស់សមាគម រាល់ថវិកាដែលទទួលបានពីសប្បុរសជន ត្រូវបែងចែកជា ៤ កញ្ចប់ដោយស្វ័យប្រវត្តិ និងមានភាពច្បាស់លាស់បំផុត៖

កញ្ចប់ទី១

មូលនិធិភត្តាហារ និងស្នាក់នៅ

៤០%

ជាកញ្ចប់អាទិភាពទី១ សម្រាប់ផ្គត់ផ្គង់តម្រូវការរស់នៅផ្ទាល់របស់អ្នកបដិបត្តិ

  • ២៥% ចំណាយលើការទិញអង្ករ ម្ហូបអាហារ បន្លែ ត្រីសាច់ គ្រឿងទេស និងភេសជ្ជៈប្រចាំថ្ងៃ។
  • ១៥% ចំណាយលើសម្ភារៈស្នាក់នៅ និងអនាម័យ (កន្ទេល ខ្នើយ ភួយ មុង សាប៊ូ និងថ្នាំសង្កូវបឋម)។
កញ្ចប់ទី២

មូលនិធិសាងសង់ និងអភិវឌ្ឍន៍រចនាសម្ព័ន្ធ

២០%

ជាកញ្ចប់ថវិកាសម្រាប់ពង្រីកទីតាំង ដើម្បីទទួលអ្នកបដិបត្តិឲ្យបានកាន់តែច្រើន

  • ១២% សម្រាប់ការសាងសង់កុដិថ្មី សាលាធម្មសភា និងទីធ្លាអប់រំចិត្ត។
  • ៨% សម្រាប់ការថែទាំ ជួសជុលអគារចាស់ៗ របង និងការពារហានិភ័យនៃគ្រោះមហន្តរាយ។
កញ្ចប់ទី៣

មូលនិធិថែរក្សាបរិស្ថាន អគ្គិសនី និងទឹកបរិសុទ្ធ

១០%

ជាកញ្ចប់ថវិកាសម្រាប់ធានាអនាម័យ និងបរិស្ថានរស់នៅស្អាត

  • ៦% សម្រាប់បង់ថ្លៃសេវាអគ្គិសនី និងទឹកប្រចាំខែ។
  • ៤% សម្រាប់ការថែទាំប្រព័ន្ធចម្រោះទឹកបរិសុទ្ធ ការសម្អាតកាកសំណល់ និងការដាំដើមឈើក្នុងមណ្ឌល។
កញ្ចប់ទី៤

មូលនិធិប្រតិបត្តិការ និងអភិវឌ្ឍន៍សហគមន៍

៣០%

ជាកញ្ចប់ថវិកាគាំទ្រពីក្រោយខ្នង (Backend Support) ដើម្បីធានាថាសមាគមមានចរន្តឈាមដើររលូន និងគ្មានបំណុល

  • ១៥% ផ្តល់ជាប្រាក់ឧបត្ថម្ភគាំទ្រជីវភាព ជូនដល់ទីប្រឹក្សាគម្រោង និងក្រុមការងារស្ម័គ្រចិត្ត ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការសម្របសម្រួលស្វែងរកថវិកា។
  • ៥% ចំណាយលើរដ្ឋបាលទូទៅ ការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា (App/Website) និងយុទ្ធនាការផ្សព្វផ្សាយ។
  • ១០% តម្កល់ជាកញ្ចប់ថវិកាបម្រុងសម្រាប់ដោះស្រាយវិបត្តិបន្ទាន់សម្រាប់ក្រុមការងារស្ម័គ្រចិត្ត។
ប្រការ ១១

គោលការណ៍កាត់បន្ថយហានិភ័យបំណុល (Pay-for-Performance)

ដើម្បីបញ្ចៀសការក្ស័យធន សមាគមមិនមានកាតព្វកិច្ចបើកប្រាក់បៀវត្សរ៍គោល (Fixed Salary) ជូនទីប្រឹក្សាគម្រោង ឬអ្នកសម្របសម្រួលឡើយ។ ប្រាក់ឧបត្ថម្ភសម្រាប់ការខិតខំប្រឹងប្រែង ត្រូវទូទាត់ចេញពី "កញ្ចប់ទី៤" តែមួយគត់ ដោយផ្អែកលើលទ្ធផលការងារជាក់ស្តែង (Performance-based)។ គោលការណ៍នេះធានាថា អ្នកជួយកិច្ចការងារសង្គម ក៏មានលទ្ធភាពទ្រទ្រង់ជីវភាពគ្រួសារបានសមរម្យ។

សាកល្បងគណនា

បច្ច័យរបស់លោកអ្នក នឹងត្រូវបែងចែកដូចម្ដេច?